Dave Leduc បានសរសេរយ៉ាងវែងពីការត្រៀមប៉ះ ព្រំ សំណាង និងបកអាក្រាតពីប្រវត្តិមួយថៃ ដែលរូបគេហៅថាជាការកាឡៃប្រវត្តិសាស្ត្រ។ ខាងក្រោមគឺជាសំណេររបស់ស្ដេចប្រដាល់កូនកាត់ភូមារូបនេះ៖ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ខ្ញុំសូមអបអរសាទរ លោក ព្រំ សំណាង សម្រាប់ការទទួលជ័យជម្នះរបស់ខ្លួនលើគូប្រគួតជាមួយនឹងជនជាតិរុស្ស៊ីដ៏ខ្លាំងម្នាក់ កាលពីថ្ងៃសៅរ៍កន្លងទៅ។
សហព័ន្ធ Lethwei អន្តរជាតិ បានចាត់ទុករូបគាត់ថាជាកីឡាករដណ្តើមដំណែងជើងឯក Lethwei អន្តរជាតិដ៏សក្ដិសមមួយរូប សម្រាប់ខែឧសភា ឆ្នាំ 2023។ តោះមើលថាតើអ្នកណាវៃបានល្អបំផុត។ យើងនឹងប្រដាល់ដូចអ្នកចម្បាំងអាស៊ីអាគ្នេយ៍ពីបុរាណ ហើយសង្ឃឹមថានឹងនាំប្រទេសទាំងពីរមានមោទនភាពយ៉ាងក្រៃលែង។
អ្នករៀបចំកម្មវិធី មានសេចក្តីរំភើបចិត្តយ៉ាងខ្លាំងចំពោះការប្រកួតនេះ ដោយសារតែប្រវត្តិដែលខ្លួនបានរៀបចំពីមុនមក។ ខ្ញុំគិតថា ការប្រដាល់នេះអាចផ្តល់ប្រយោជន៍ដល់ភាពជាបងប្អូនរវាងមីយ៉ាន់ម៉ា និងកម្ពុជា ដែលតែងតែគោរពគ្នាទៅវិញទៅមក ។ យើងអាចផ្សព្វផ្សាយក្បាច់គុនទាំងពីរដល់ពិភពលោក។
អ្នករៀបចំកម្មវិធី កំពុងរៀបចំកីឡាប្រដាល់ Lethwei មីយ៉ាន់ម៉ា ទៅប្រគួតនៅខែឧសភា នៅអឺរ៉ុបសម្រាប់ការប្រកួតជើងឯក Lethwei អន្តរជាតិ។ ដើម្បីឱ្យមានភាពយុត្តិធម៌ បន្ទាប់មកខ្ញុំនឹងមកកាន់ប្រទេសកម្ពុជា ហើយប្រកួតក្រោមកីឡាប្រដាល់គុនខ្មែរ (Kun Khmer) ដែលនឹងក្លាយជាព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ខ្ញុំចង់ឱ្យប្រទេសទាំងមូល គ្រប់ភូមិ គ្រប់ក្រុងចូលរួមអបអរចំពោះរូបខ្ញុំ និងលោក ព្រំ សំណាង។
ជាធម្មតា ខ្ញុំមិនប្រដាល់ដោយប្រើហ្គង់ប្រដាល់ទេ ហើយបាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្ញុំថា ខ្ញុំមិនដែលប្រដាល់កីឡាមួយថៃ (Muaythai) ទេ ដោយសារតែថៃបានធ្វើដាក់មកលើរូបខ្ញុំជាច្រើនឆ្នាំមកនេះ ប៉ុន្តែខ្ញុំទទួលយកការប្រដាល់គុនខ្មែរ (Kun Khmer) ព្រោះប្រវត្តិពិត និងសេចក្តីគោរព ដែលខ្ញុំមានសម្រាប់កម្ពុជា។ ខ្ញុំគិតថាការប្រដាល់ស្មើភាពគ្នាដោយសារ៖ 1 កីឡាប្រដាល់ Lethwei មីយ៉ាន់ម៉ា - 1 កីឡាប្រដាល់គុនខ្មែរ។
ខ្ញុំជាអ្នកគាំទ្រក្បាច់គុនខ្មែរដ៏ធំម្នាក់ ខ្ញុំគិតថាវាដូចកូនក្មេងដែលប្រទេសថៃកំពុងធ្វើ។ ខ្ញុំក៏ត្រូវបានក្រសួងវប្បធម៌ហាមមិនឲ្យចូលប្រទេសថៃផ្ទាល់ផងដែរ ព្រោះខ្ញុំបានលាតត្រដាងការភូតភរដែលថៃបាននិយាយរាប់សតវត្សមកហើយអំពីមីយ៉ាន់ម៉ា និងបង្កើតរឿងប្រឌិតដូចជារឿងក្លែងក្លាយរបស់ស្តេចប្រដាល់ថៃ ណៃ ខាណុមទុំ (Nai Khanomtom) ជាដើម។ នៅឆ្នាំ 1767 ប្រទេសថៃបានចាញ់ភូមា (មីយ៉ាន់ម៉ា) ក្នុងសង្គ្រាមភូមា-សៀម ហើយភ្លាមៗបន្ទាប់ពីការចាញ់ដោយមានការបំផ្លិចបំផ្លាញនេះ ប្រជាជនថៃបានចាប់ផ្តើមនិទានរឿងមួយថា កន្លែងដែលអ្នកប្រដាល់ថៃបានវាយអ្នកប្រដាល់មីយ៉ាន់ម៉ាចំនួន 9 នាក់ផ្ទួនៗគ្នា ដោយមិនមានពេលសម្រាក។ រឿងដ៏គួឱ្យរវើរវាយមែនទែន។
រឿងនេះចាប់ផ្ដើមលេចចេញក្នុងរឿងនិទានថែតែប៉ុណ្ណោះ ព្រោះប្រជាជនថៃមានមោទនភាពខ្លាំងពេកមិនអាចទទួលស្គាល់បរាជ័យ។ រឿងដដែលនេះកំពុងកើតឡើងនាពេលថ្មីៗនេះ ខណៈដែលប្រទេសថៃបានធ្វើពហិការមិនចូលរួមការប្រកួតកីឡាស៊ីហ្គេម ដោយសារពួកគេមិនព្រមហៅកីឡាប្រដាល់គុនខ្មែរ ឱ្យបានត្រឹមត្រូវ។ តាមត្រង់ទៅ មេដឹកនាំនៅប្រទេសថៃធ្វើឱ្យខូចកិត្ដិយសខ្លួនឯង។ ដំបូងគេហាមឃាត់ និងដាក់ខ្ញុំក្នុងបញ្ជីខ្មៅ ព្រោះខ្ញុំនិយាយការពិតអំពីរឿងមិនស្មោះត្រង់ និងការប្រមាថរបស់ពួកគេអំពីប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវនេះពួកគេបានចុះក្នុងបញ្ជីខ្មៅ ហើយបដិសេធមិនបញ្ជូនកីឡាកររបស់ពួកគេមកប្រទេសកម្ពុជាទៀត។ ត្រង់ចំណុចនេះ ខ្ញុំគិតថាប្រទេសថៃច្បាស់ជាកូនង៉ែតដ៏ធំម្នាក់ដែលយំពេលដែលខ្លួនមិនទាន់ចូលប្រគួត។
ខ្ញុំគិតថាប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាមានលក្ខណៈដូចគ្នាច្រើន ហើយភាពជាបងប្អូនអាចត្រូវបានប្រារព្ធនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំនេះ។ ប៉ុន្តែដំបូងខ្ញុំត្រូវបំពេញកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាម្ចាស់ជើងឯកមីយ៉ាន់ម៉ា និងទទួលយកការការពារតំណែងជើងឯក Lethwei នៅខែឧសភា។ ដោយសារលោក ព្រំ សំណាង ទទួលបានឱកាសឡើងសង្វៀនជើងឯក Lethwei អន្តរជាតិ ខ្ញុំក៏ចង់មានឱកាសឡើងដណ្តើមតំណែងជើងឯក គុនខ្មែរ អន្តរជាតិ ផងដែរ ពេលមកកម្ពុជា។ កិត្តិយស ភាពក្លាហាន និងការគោរព៕
Comments
Post a Comment